ភ្នំពេញ ប៉ុស្តិ៍ | The Phnom Penh Post

You must have the Adobe Flash Player installed to view this player.

Wednesday, May 16th

Last update03:48:30 AM GMT

  •  
  •  
  •  
Headlines:

អតិផរណា​តំបន់​ចាយ​ប្រាក់​អឺរ៉ូ ធ្លាក់​ចុះ

ក្រុង​លុចសំបួរៈ អតិផរណា​នៅ​តំបន់ចាយ​ប្រាក់​​អឺរ៉ូ​កាល​ពី​ខែ​មេសា បាន​ធ្លាក់​ចុះ​ ហើយ​ការ​នាំ​ចេញប្រចាំ​ខែមីនា​ ក៏​បាន​ថយ​ចុះ​ផង​ដែរ ដោយ​សារ​ការ​រីក​រាល​ដាល​នៃ​វិបត្តិ​សារពើពន្ធ​នៅ​តំបន់​អឺរ៉ុប បាន​​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​នៅ​តំបន់​នេះ​ធ្លាក់​ចុះ​ ព្រម​ទាំង​បាន​កាត់​បន្ថយ​តម្រូវ​ការ​ទំនិញ​ប្រើ​ប្រាស់​។

មានការរីក​ចម្រើន​តិចតួច​ក្រោយ​ពី​បើក​ច្រក ព្រំ​ដែន​កម្ពុជា-វៀត​ណាម​

ព្រៃវែងៈ ច្រក​ទ្វារ​ទ្វេភា​គី​ កម្ពុជា-វៀតណាម ​នៅ​ស្រុក​កំចាយ​មារ​ ខេត្ត​ព្រៃវែង​ កំពុង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​វិនិយោគ​ បើ​ទោះ​បី​ច្រក​នេះ​មិន​មាន​សកម្ម​ភាព​ពេញលេញក្តី។ នេះ​បើ​តាមអាជ្ញាធរខេត្ត។

ឧត្តម​សេនីយ៍​ជាន់​ខ្ពស់​ពីររូប ឆ្លើយតប នឹង​ការ​រិះគន់

ឧត្តម​សេនីយ៍​ជាន់​ខ្ពស់​ពីររូប ឆ្លើយតប នឹង​ការ​រិះគន់

ឧត្តម​សេនីយ៍​ជាន់​ខ្ពស់​ពីររូប​នៅក្នុង​ជួរ​កងទ័ព​ បាន​ឆ្លើយតប​​វិញ​នឹង​ការ​រិះគន់​របស់​មជ្ឈដ្ឋាន​នានា​ចំពោះគោលនយោបាយ​ កាត់ដី នាពេលថ្មីៗ​នេះ​ នៅស្រុក​អន្លង់ ខេត្ត​ឧត្តរមានជ័យ​ ថាជាការទាក់ទាញរក​សម្លេង​ឆ្នោត​ និង​ទាញ​ប្រជាប្រិយភាព​ជូន​បក្ស​កាន់អំណាច​​។

តុលាការ​ ចេញ​លិខិត​ឲ្យ ​លោក ​ណាន់ ស៊ី​លក់​យក​លុយ​សង​ ក្រសួង​ការ​បរទេសវិញ

លោក សួស សំអាត  អនុ​ប្រធាន តុលា​ការ​ដំបូង​រាជធានី ភ្នំពេញ បាន​ឲ្យ​​ដឹងថា ចៅក្រម​សាលា​ដំបូង​បាន​សរសេរ​លិខិត​មួយកាល​ពី​សប្តាហ៍មុន ទៅ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង លោក ណាន់ ស៊ី អតីត​ឯក​អគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស ប៊្រុយណេ តាម​រយៈ​អា​ជ្ញាធរ​​ក្នុងស្រុក ដើម្បី​ផ្តល់​ព័ត៌​មាន​ជូនលោក ណាន់ ស៊ី ទាក់ទង​នឹងការ​លក់ដី​របស់​លោក ពីរ​​កន្លែង​ និងឲ្យ​​គាត់ផេ្ទរ​លុយ​មក​អោយ ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​វិញ​ តាម​សាល​ក្រម​របស់​តុលាការ។

ក្រុម​ហ៊ុន Samsung លក់​ទូរស័ព្ទ Android បាន ៤០​ភាគរយ

ក្រុងស្ទែម​ហ្វតៈ ក្រុម​ហ៊ុន Samsung Electronics បាន​លក់​ទូរស័ព្ទ​ទំនើបដែល​​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android បាន​ជាង ​៤០​ភាគ​រយ​នៃ​ចំនួន​ទូរស័ព្ទទំនើបដែល​​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android ទាំង​អស់​នៅ​ត្រីមាស​ទីមួយ​នេះ ខណៈ​ដែល​ក្រុម​ហ៊ុន​នេះ បាន​ក្លាយ​ជា​ក្រុម​ហ៊ុន​ផលិត​ទូរស័ព្ទ​ធំ​ជាង​គេ​របស់​ពិភពលោក។ នេះ​បើ​​តាមការណ៍​ឲ្យ​ដឹង​ពី​ក្រុម​ហ៊ុនGartner In។

មន្ត្រី​ អ.វ.ត.ក ថា ភាគី​​អន្តរជាតិ​នៃ​សាលា​ក្តី​នេះ​នឹង​អស់​ថវិកា​នៅ​ចុង​ខែ៦

មន្ត្រី​ អ.វ.ត.ក ថា ភាគី​​អន្តរជាតិ​នៃ​សាលា​ក្តី​នេះ​នឹង​អស់​ថវិកា​នៅ​ចុង​ខែ៦

ភ្នំពេញៈ ក្រុម​មន្រ្តី បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា គិត​ត្រឹម​ចុង​ខែ​មិថុនា ការ​ផ្តល់​មូល​និធិ-​សម្រាប់​ភាគី​អន្តរ​ជាតិ​នៃ​សាលា​ក្តី​ខ្មែរ ​​ក្រហម ​ដែល​គាំ​ទ្រ​ដោយ​ អង្គការ​សហប្រ​ជាជាតិ​(អ.ស.ប) នឹង​អស់​ថវិកា ដែល​នឹង​ប៉ះពាល់​ជា​អវិជ្ជ​មាន​​ដល់​លទ្ធ​ភាព​របស់​សាលា​ក្តី​​នេះ​ ក្នុ​ង​ការ​បើក​ប្រាក់​ខែ​ឲ្យ​បុគ្គ​លិក​។

លោក​ ហ៊ុន សែន​ព្រ​មាន​អ្នក​ប្រើ​ព្រះ​នាម​សម្តេច​ឪ

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ធ្វើការ​​ព្រមាន​ខ្លាំងៗ​ដល់​រាជ​វង្សានុវង្ស ដែល​កំពុង​​ធ្វើ​នយោ​បាយ កុំ​ឲ្យ​​កេង​ចំណេញ​​ពី​រាជា​និយម និង​កុំ​យក​ព្រះនាម​របស់​ព្រះ​មហាវីរក្សត្រ ​នរោត្តម សីហនុ ទៅ​ឃោសនា ដើម្បី​រក​សំឡេង​ឆ្នោត​ នៅ​​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ឃុំ​­ សង្កាត់​ខាង​មុខ ជា​មួយ​នឹង​ការ​អះ​អាង​ថា ​មាន​តែ​គណបក្ស​ប្រជាជន​​ទេ​ដែល​ជា​អ្នក​ការ​ពារ​ រាជា​និយម​ពិត​ប្រាកដ​។

គណ​បក្ស​ប្រឆាំង​ផ្អាក​ធ្វើ​បាតុកម្ម​​ប្រឆាំង​ការ​ដាច់​ចរន្ត​អគ្គិសនី​នៅខេត្ត​​កំពង់ធំ

កំពង់ធំៈ គម្រោង​​​ធ្វើ​បាតុកម្ម​អហិង្សា​​ប្រឆាំង​នឹង​ការ​ផ្តាច់​ចរន្ត​អគ្គិសនី​ ស្ទើរ​តែរាល់​ថ្ងៃ​របស់​គណ​បក្ស​សម រង្ស៊ី ដែល​ជា​គណបក្ស​ប្រឆាំង ត្រូវ​រា​រាំងដោយ​អាជ្ញាធរ​ខេត្ត​កំពង់​ធំ​។

នគរ​បាល​​រាជ​ធានី​ ដោះ​លែង​ជន​បរទេស​២​នាក់​

ភ្នំពេញៈ ​នគរ​បាល​នៃ​សា​ខា​ការិយាល័យ​កណ្ដាល​សន្តិសុខ​ រាជ​ធានី​​ កាលពី​ម្សិល​មិញ បាន​ដោះ​លែង​ជន​បរទេស​ ២ នាក់​ ដែល​សង្ស័យ​ថា​ ជា​ក្រុម​ឆបោក ភ្ញៀវ​ទេសចរ​​បរទេស​ ដោយ​សារ​ពុំ​មាន​ភស្ដុតាង​​គ្រប់​គ្រាន់​​។​

ស្វា​ព្រៃ​កំពុង​រង​ការ​វិនាស​ដោយ​ការ​ជួញ​ដូរ

ស្វា​ព្រៃ​កំពុង​រង​ការ​វិនាស​ដោយ​ការ​ជួញ​ដូរ

ស្វាព្រៃ​កម្ពុជា​ប្រមាណ ៥០ ក្បាល​ ដែល​ត្រូវ​បាន​ចាប់​ពី​ព្រៃ​ជា​ជម្រក​ស្នាក់​អាស្រ័យ​របស់​ពួក​វា​ដែល​កំពុង ​វិនាស​សាបសូន្យ​យ៉ាង​លឿន​នោះ ​ត្រូវ​បាន​ដាក់​ញាត់​ក្នុង​ទ្រុង​បិទ​ជិត​មួយ​ ក្នុង​ឃ្លុប​ខាង​ក្រោយ​រថយន្ត​មួយ​គ្រឿង និង​មាន​ដាក់​ទឹកកក​ពី​លើ ដើម្បី​ឲ្យ​ពួក​វា​សំងំ​ស្ងាត់​មាត់។

ការ​នាំ​ចេញ​ទៅ​ថៃ​កើន​ឡើង​ជិត​៥៥​ភាគរយ

ការ​នាំ​ចេញ​ទៅ​ថៃ​កើន​ឡើង​ជិត​៥៥​ភាគរយ

ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​ទៅ​ប្រទេស​ថៃ កាល​ពី​ត្រី​មាស​ទីមួយ បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ពោល​គឺ​កើន​ឡើង​ជិត​៥៥​ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន បើ​ទោះ​បី​ជា​ថៃ បាន​ផ្អាក​មិន​ឲ្យ​នាំ​ចូល​ផលិតផល​មួយ​ចំនួន​ពី​កម្ពុជា កាល​ពី​ដើម​ឆ្នាំ​នេះ​ក្តី​។ ​

ក្រុមហ៊ុន​TTY វិនិយោគ​ជាង​$៦​លាន​ទៅលើ​រោង​ម៉ាស៊ីន​កិន​ស្រូ​វ

 កំពង់ស្ពឺៈ ក្រុម​ហ៊ុន TTY Corporation បាន​​សម្រេច​បោះ​ទុន​វិនិយោគ​ជាង​៦​លាន​​ដុល្លារ​ក្នុង​ការ​សាង​សង់​រោង​ ម៉ាស៊ីន​កិន​ស្រូវ។ នេះ​បើ​តាម​មន្ត្រី​ក្រុម​ហ៊ុន ។

ការ​ចេះ​ដោះស្រាយ​បញ្ហា​នឹង​នាំ​មក​នូវ​ភាព​ជោគជ័យ និង​ទ្រព្យ​សម្បត្តិ

ការ​ចេះ​ដោះស្រាយ​បញ្ហា​នឹង​នាំ​មក​នូវ​ភាព​ជោគជ័យ និង​ទ្រព្យ​សម្បត្តិ

លោក ឌីន សំធារិទ្ធ សហស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​នៃ Frangipani Villa Hotels ។ Frangipani មាន​ក្រុម​សណ្ឋាគារ​ចំនួន​៤ ដែល​សណ្ឋាគារ​មួយ​ក្នុង​ចំណោម​សណ្ឋាគារ​ទាំង​នោះ​មាន​ទីតាំង​ស្ថិត នៅ​ជិត​ផ្លូវ​១៧៨ អគារ​លេខ​៤៣។

ធនាគារ ANZ បង្កើន​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ចិន

ធនាគារ ANZ ដែល​ជា​ធនាគារ​ធំ​បំផុត​ទី៣​របស់​អូស្ត្រាលី​គ្រោង​វិនិយោគ​ទឹក​ប្រាក់​៣​រយ ​លាន​ដុល្លារ​អូស្ត្រាលី និង​ជាង​បី​ដង​ទៀត​ទៅ​លើ​បណ្តាញ​សាខា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន។

ប្រាក់​បញ្ញើ​ពី​បរទេស​របស់​ហ្វីលីពីន កើន​ឡើង​តិច​បំផុត

ប្រាក់​បញ្ញើ​ពី​បរទេស​របស់​ប្រជា​ពលរដ្ឋ​ហ្វីលីពីន ដែល​បម្រើ​ការងារ​នៅ​ក្រៅ​ប្រទេស បាន​កើន​ឡើង​តិច​បំផុត​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​គិត​ត្រឹម​ខែ​មីនា ដែល​នឹង​ធ្វើ​ឲ្យ​ការ​ចំណាយ​លើ​ទំនិញ​ប្រើ​ប្រាស់​នៅ​ក្នុង​ស្រុក​ធ្លាក់​ ចុះ។

កូរ៉េ​ខាង​ត្បូង​នឹង​ជួយ​មីយ៉ាន់ម៉ា លើ​ការ​អភិវឌ្ឍ​ប្រជាធិបតេយ្យ

កូរ៉េ​ខាង​ត្បូង​នឹង​ជួយ​មីយ៉ាន់ម៉ា លើ​ការ​អភិវឌ្ឍ​ប្រជាធិបតេយ្យ

ប្រធានាធិបតី​លោក លី ម្យុងបាក់ បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា កូរ៉េ​ខាង​ត្បូង នឹង​ជួយ​មីយ៉ាន់ម៉ា​ឲ្យ​សម្រេច​បាន​ទាំង​ការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ និង​សេដ្ឋកិច្ច ខណៈ​លោក បាន​ជួប​ជាមួយ​និមិត្ត​រូប​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​អាស៊ី អាគ្នេយ៍​លោក​ស្រី អ៊ុងសាន ស៊ូជី​។

ចិន បដិសេធ​របាយការណ៍​ធ្វើ ឃាត​សម្តេច​សង្ឃ​ដាឡៃឡាម៉ា

ចិន បដិសេធ​របាយការណ៍​ធ្វើ ឃាត​សម្តេច​សង្ឃ​ដាឡៃឡាម៉ា

ទូរទស្សន៍​ប៊ីប៊ីស៊ី បាន​រាយការណ៍​ កាល​ពី​ថ្ងៃ​អង្គារ​ថា ចិន បាន​បដិសេធការ​អះអាង​ជា​ច្រើន​ដែល​ថា ខ្លួន​បាន​រៀបចំ​ផែនការ​មួយ ដើម្បី​ធ្វើ​ឃាត​សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា ដោយ​បញ្ជូន​ភ្នាក់​ងារ​នារី​ដើម្បី​បំពុល​ព្រះ​អង្គ។

ក្រុម​ឆ្វេង​និយម​ក្រិក បដិសេធ​សំណើ​សម្រាប់​បង្កើត​រដ្ឋាភិបាល​អ្នក​ជំនាញ

ក្រុម​ឆ្វេង​និយម​ក្រិក បដិសេធ​សំណើ​សម្រាប់​បង្កើត​រដ្ឋាភិបាល​អ្នក​ជំនាញ

ប្រធានាធិបតី​ក្រិក នឹង​ស្នើ​ឲ្យ​ក្រុម​អ្នក​នយោបាយ​នៅ​ថ្ងៃ​អង្គារ​ឲ្យ​ឈរ​ទៅ​ម្ខាង​ ហើយ​ទុក​ឲ្យ​រដ្ឋាភិបាល​នៃ​ក្រុម​អ្នក​ជំនាញ​មួយ ដើម្បី​ដឹក​នាំ​ប្រទេស​ឲ្យ​ចេញ​ផុត​ពី​ការ​ក្ស័យធន ប៉ុន្តែ​ក្រុម​ឆ្វេង​និយម ក៏​បាន​ច្រាន​ចោល​រួច​ហើយ​ផង​ដែរ​នូវ​សំណើ​នេះ ហើយ​តាម​មើល​ទៅ​ទំនង​ជា​បង្ខំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ថ្មី​មួយ ដែល​ពួក​គេ​គិត​ថា ពួក​គេ​អាច​ឈ្នះ​។

រដ្ឋ​ឈូង​សមុទ្រ​អារ៉ាប់​ពន្យារ​ពេល​ការ​ចរចា​បង្រួប​បង្រួម​គ្នា​ក្នុង​ជំនួប​កំពូល

រដ្ឋ​ឈូង​សមុទ្រ​អារ៉ាប់​ពន្យារ​ពេល​ការ​ចរចា​បង្រួប​បង្រួម​គ្នា​ក្នុង​ជំនួប​កំពូល

ក្រុម​ប្រទេស​ឈូង​សមុទ្រ​អារ៉ាប់ បាន​បរាជ័យ​មិន​បាន​ឯកភាព​គ្នា​លើ​ការ​ធ្វើ​សមាហរណកម្ម​បន្ថែម​ទៀត​កាល​ពី​ ថ្ងៃ​ចន្ទ បន្ទាប់​ពី​ជំនួប​កំពូល​ថ្នាក់​ខ្ពស់​មួយ​ដែល​គេ​មើល​ឃើញ​ថាគឺ​ជាផ្នែក​ មួយ​នៃ​កិច្ច​ប្រឹងប្រែង​របស់​អារ៉ាប៊ី សាអ៊ូឌីត ដើម្បី​ប្រឆាំង​ឥទ្ធិពល​កំពុង​កើន​ឡើង​របស់​អ៊ីរ៉ង់ និង​ការ​មិន​ពេញ​ចិត្ត​របស់​ក្រុម​មូស្លីម​និកាយ​ស៊ីអ៊ីត​នៅ​បារ៉ែន។

ទីភ្នាក់ងារ​នុយក្លេអ៊ែរ​អ.ស.ប​នឹង​ជំរុញ អ៊ីរ៉ង់ ជុំវិញ​ការ​ចូល​ពិនិត្យ​ទីតាំង​យោធា

ទីភ្នាក់ងារ​នុយក្លេអ៊ែរ​អ.ស.ប​នឹង​ជំរុញ អ៊ីរ៉ង់ ជុំវិញ​ការ​ចូល​ពិនិត្យ​ទីតាំង​យោធា

ក្រុម​ឃ្លាំ​មើល​អាវុធ​នុយក្លេអ៊ែរ​អ.ស.ប. បាន​ឲ្យ​សញ្ញា​កាល​ពី​ថ្ងៃ​ចន្ទ​ថា ពួក​គេ​នឹង​ដាក់​សម្ពាធ​អ៊ីរ៉ង់​ដើម្បី​ទទួល​បាន​សិទ្ធិ​ចូល​ពិនិត្យ ស្ថាប័ន​យោធា​មួយ ជាទី​ដែល​ពួក​គេ​សង្ស័យ​ថា អ៊ីរ៉ង់ បាន​បង្កើត​បន្ទប់​មួយ​សម្រាប់​ការ​ធ្វើ​តេស្ត​ជាតិ​ផ្ទុះ​កម្រិត​ខ្ពស់ ដែល​អាច​ប្រើ​ផលិត​គ្រាប់​បែក​បរមាណូ។

ពិព័រណ៍​រឿង​រាម​កេរ្តិ៍​សម័យ​ទំនើប

ពិព័រណ៍​រឿង​រាម​កេរ្តិ៍​សម័យ​ទំនើប

ការ​ដក​ស្រង់​យក​ផ្នែក​ណា​មួយ​របស់​រឿង​ទេវកថា​បុរាណ និង​កែច្នៃ​ឲ្យ​មាន​លក្ខណៈ​មួយ​បែប​ទៀត​នៃ​សម័យ​កាល​ទំនើប វិចិត្រ​សាល ស-ស បាសាក់​បាន​បង្ហាញ​ពី​ស្នាដៃ​ផ្ទាំង​គំនូរ​នៃ​រឿង​រាម​កេរ្តិ៍​ខ្មែរ ដែល​មាន​ប្រភព​ចេញ​ពី​រឿង​រាមាយណៈ​នៃ​សាសនា​ហិណ្ឌូ​នៅ​ឥណ្ឌា​។

គង់ សុជាតិ​ស្វាមី​ទី២​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​កាល់​ម៉ែត?

គង់ សុជាតិ​ស្វាមី​ទី២​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​កាល់​ម៉ែត?

ភាព​ភ្ញាក់​ផ្អើល​ត្រូវ​បាន​គេ​មើល​ឃើញ និង​លើក​យក​មក​និយាយ​ស្ទើរ​គ្រប់​គ្នា​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ក្រោយ​ពេល​គេ​សង្កេត​ឃើញ​បុរស​ម្នាក់​ដែល​ទំនង​ជា​ស្វាមី​ទី២​របស់​អ្នក​ នាង គង់ សុជាតិ ស្ទុះស្ទា​គ្រាហ៍​នាង​ចេញ​ពី​រថយន្ត​ទៅ​កាន់​បន្ទប់​សង្គ្រោះ​បន្ទាន់​។

ប៉ុបពី ក្លាយ​ជា​វីរជន​ក្នុង​ក្រសែ​ភ្នែក​ក្រុម​ស្រីស្រស់​ភេទទី​៣​នៅ​ប្រទេស​កម្ពុជា

ប៉ុបពី ក្លាយ​ជា​វីរជន​ក្នុង​ក្រសែ​ភ្នែក​ក្រុម​ស្រីស្រស់​ភេទទី​៣​នៅ​ប្រទេស​កម្ពុជា

ខណៈ​អង្គុយ​រង់ចាំ​នៅ​ឯ​ការិយាល័យ​នៃ​បណ្តាញ​ព័ត៌មាន​ស្រ្តី​សម្រាប់​សហគមន៍ ​ដោយ​ភាព​អត់ធ្មត់​ដើម្បី​ផ្តល់​ការ​ចែក​រំលែក​ព័ត៌មាន​នានា​ដល់​ ប្រជា​ពលរដ្ឋ​កម្ពុជា នាង ទូច ស្រីល័ក្ខ ដែល​ជា​មនុស្ស​ភេទ​ទី​បី​ដែរ​នោះ​ បាន​និយាយ​ថា៖ «​ឈប់​រើសអើង​នឹង​ពួក​យើង​ជា​ភេទ​ទីបី​ទៅ​!ព្រោះ​ថា​ការ​រើស​អើង​នេះ​ក៏ជា មូលហេតុ​នៃ​ការ​បង្ខំ​ពួក​យើង​ឈាន​ទៅ​ចាប់​យក​ការងារ​បម្រើ​ផ្លូវ​ភេទ​ ដើម្បី​ចិញ្ចឹម​ជីវិត​ដែរ​»។

យាយ​អាយុ​១១១​ឆ្នាំ​ក្លាយ​ជា​ជីដូន​លា​នៅ​ថ្ងៃ​ទិវាមាតា

យាយ​អាយុ​១១១​ឆ្នាំ​ក្លាយ​ជា​ជីដូន​លា​នៅ​ថ្ងៃ​ទិវាមាតា

អ្នក​ស្រី ម៉ូលី វូត (Mollie Wood) បាន​ជួបជុំ​កូន​ស្រី ចៅ ចៅទួត ចៅលួត និង​ចៅលា របស់​គាត់​ដើម្បី​ប្រារព្ធ​ទិវា​មាតា កាល​ពី​ថ្ងៃ​អាទិត្យ។

ក្រោយ​ត្រឡប់​មក​CTN ផូ មុន្នីពៅ នឹង​ទៅ​រស់​នៅ​ចិន

ក្រោយ​ត្រឡប់​មក​CTN ផូ មុន្នីពៅ នឹង​ទៅ​រស់​នៅ​ចិន

ការ​បាត់​មុខ​រយៈ​ពេល​ជាង​១​ឆ្នាំ​ ក្រោយ​រៀប​មង្គល​ការ​ជាមួយ​នឹង​បុរស​ប៉ែក​អឺរ៉ុប មិន​មាន​ន័យ​ថា ផូ មុន្នីពៅ បាន​ឡើង​ធំ​ទ្រនំ​ខ្ពស់​ ភ្លេច​សិល្បៈ​ដែល​បាន​ធ្លាប់​លើក​មុខ​មាត់​នាង​នោះ​ទេ​។ ក្នុង​ដំណើរ​វិល​ត្រឡប់​មក​បង្ហាញ​មុខ​ក្នុង​កម្មវិធី​សិល្បៈ​ជា​ថ្មី​ ក្នុង​នាម​ជា​បុគ្គលិក​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន ផូ មុន្នីពៅ បាន​ឲ្យ​ដឹង​ថា នាង​មិន​ដែល​មាន​បំណង​បោះ​ចោល​សិល្បៈ​នោះ​ឡើយ​។

ប្រកួត​ចំបាប់​ជ្រើសរើស​ជើងឯក​ប្រចាំ​ឆ្នាំ នឹង​ចាប់​ដំណើរ​ការ នៅ​ចុង​សប្តាហ៍​នេះ

ប្រកួត​ចំបាប់​ជ្រើសរើស​ជើងឯក​ប្រចាំ​ឆ្នាំ នឹង​ចាប់​ដំណើរ​ការ នៅ​ចុង​សប្តាហ៍​នេះ

អ្នក​លេង​ចំបាប់​នៅ​ទូទាំង​ប្រទេស​កម្ពុជា នឹង​ធ្វើ​ដំណើរ​មក​ជួប​ជុំ​គ្នា នៅ​លើ​ទីលាន​សាល​ដំបូល​ទូក​នៃ​ពហុកីឡដ្ឋាន​ជាតិ នៅ​ចុង​សប្តាហ៍​នេះ ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង​ដណ្តើម​យក​ជ័យលាភី ក្នុង​ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​កីឡា​ចំបាប់​ប្រចាំ​ឆ្នាំ​២០១២ ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា។

ពាក់​កណ្តាល​ម៉ារ៉ាតុង មាន​អ្នក​ចូល​រួម​៥០០​នាក់​ហើយ

ពាក់​កណ្តាល​ម៉ារ៉ាតុង មាន​អ្នក​ចូល​រួម​៥០០​នាក់​ហើយ

បើ​គិត​មិន​ដល់​ពេល​នេះ​ព្រឹត្តិការណ៍​កីឡា​រត់​ប្រណាំង​ពាក់​កណ្តាល​ ម៉ារ៉ាតុង​អន្តរជាតិ​ភ្នំពេញ​លើក​ទី២​(Phnom Penh International Half Marathon២)ដែល​នឹង​រៀបចំ​ឡើង ​នៅ​ថ្ងៃ​អាទិត្យ​ ទី​១៧ ​ខែ​មិថុនា​ ឆ្នាំ​២០១២ ខាង​មុខ បាន​ទទួល​បេក្ខភាព​ចូល​រួម​ប្រកួត​ចំនួន​ជាង​៥០០​នាក់​ហើយ។

ភ្នំពេញក្រោន ជួប Tampines Rovers ថ្ងៃ​នេះ

ភ្នំពេញក្រោន ជួប Tampines Rovers ថ្ងៃ​នេះ

ក្រុម​ភ្នំពេញ​ក្រោន នឹង​ត្រូវ​ជួប​ជាមួយ Tampines Rovers នៅ​រាត្រី​នេះ​នៅ​ក្នុង​ជុំ​ទី​១​នៃ​ការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់ RHB Singapore Cup ឆ្នាំ​២០១២​។

លោក​ស្រី Brenda ឈ្នះ iPad ខណៈ ស៊ីម៉ូ ឈ្នះ​រង្វាន់​ប្រចាំ​សប្តាហ៍

លោក​ស្រី Brenda ឈ្នះ iPad ខណៈ ស៊ីម៉ូ  ឈ្នះ​រង្វាន់​ប្រចាំ​សប្តាហ៍

ខណៈ​ដែល​ភាព​រំភើប​ផ្សេងៗ​នៅ​តែ​ស្ថិត​ក្នុង​ចិត្ត​គ្រប់​គ្នា​ពី​ការ​ ប្រកួត​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​រដូវ​កាល​ក្រប​ខ័ណ្ឌ Premier League ក្រប​ខ័ណ្ឌ PPP/CTN Fantasy League ក៏​បាន​នាំ​ភាព​រីក​រាយ​ចុង​ក្រោយ​របស់​ខ្លួន​ផង​ដែរ​។

City Thunder ផ្តួល ក្រុម Lakers ១១៩-៩០

ក្រុម​កីឡា​បាល់​បោះ Oklahoma City Thunder បាន​នាំ​នូវ​ការ​ខក​ចិត្ត​មួយ​ទៅ​កាន់​កីឡាករ Metta World Peace តាម​រយៈ​ការ​ផ្តួល​ក្រុម Los Angeles Lakers ១១៩-៩០ កាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​ទទួល​ឈ្នះ​ក្នុង​ការ​ប្រកួត​បើក​ឆាក​នៃ​ប្រកួត​ជម្រុះ​ជា​បន្ត​ បន្ទាប់​ជុំ​ទី​២​។

ទិវា​នៃ​សេចក្ដី​ស្រឡាញ់ »

ចូលឆ្នាំ​ប្រពៃណី​ចិន »

ស្រាបៀរ​ កម្ពុជា​ ​»

ប្រពៃ​ណី​ជន​ជាតិ​ចាម​​​ »

សេវា​ធានា​រ៉ាប់​រង​កម្ពុជា »