Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper

Leading today

គណបក្ស​កាន់​អំណាច​ផ្លាស់​ប្តូរ​តំណែង​នៅ​រដ្ឋសភា

តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​បើក​សម័យ​ប្រជុំ​សភា​លើក​ដំបូង​ក្រោម​ព្រះ​រាជាអធិបតី​ព្រះ​មហាក្សត្រ​កាល​ពី​ចុង​ឆ្នាំ​មុន។

ភ្នំពេញៈ ផ្នែក​នៃ​កិច្ច​ព្រម​ព្រៀង​ចែក​រំលែក​អំណាច​ក្នុង​រដ្ឋសភា កាល​ពី​សប្តាហ៍​មុន ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ផ្លាស់​ប្តូរ​អនុប្រធាន​ទី១ រដ្ឋសភា លោក ងួន ញិល ​ទៅ​ជា​អនុ​ប្រធាន​ទី ២​ ចំណែក​ឯ​ប្រធាន​គណៈកម្មការ​​រដ្ឋសភា​បច្ចុប្បន្ន

កម្មករ​ពីរ​នាក់​ស្លាប់-១៣៩​នាក់​សន្លប់​នៅ​រោងចក្រ​បី​ផ្សេង​គ្នា

កម្មករ​នៅ​រោងចក្រ Sixplus Industry ១៣៩​នាក់​ដួល​សន្លប់​ពី​ថ្ងៃ​សុក្រ។

មិន​ដល់​មួយ​សប្តាហ៍​ផង កម្មកររោងចក្រ​ពីរ​នាក់​នៅ​រោងចក្រ​កាត់ដេរ​ពីរ​ផ្សេង​គ្នា​បាន​ស្លាប់ គឺ​មុន​ពេល​កម្មករ​ជិត​១៤០​នាក់​នៅ​រោងចក្រ​មួយ​ទៀត​ដួលសន្លប់​ពី​ចុងសប្តាហ៍​មុន។

ផ្អើល​ទៅ​មើល​ផ្កា​ដ៏កម្រ​បំផុត​ក្នុង​លោក

ជាមួយ​នឹង​ការ​លេច​ចេញ​នូវ​ទងផ្កា និង​ផ្កា​ខ្នាត​យក្ស​កម្ពស់​ប្រមាណ ៧ ម៉ែត្រ ដើមឈើ​ដ៏កម្រ​មួយ​ដើម​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​មកពី​គ្រប់​ទិសទី​ចូល​ទៅ​ទស្សនា​ពី​ភាព​អស្ចារ្យ​នៃ​ទំហំ​ផ្កា​ដ៏ធំ​របស់​វា និង​អុជ​ធូប​បួងសួង​សុំ​សេចក្តី​សុខ​គ្រប់​គ្នា។

ជន​ជាតិ​ភាគ​តិច​នៅ​តែ​និយម​ស្រា​បឺត ដែល​មាន​អាយុ​រាប់​ពាន់​ឆ្នាំ​

លោក ហ្រ្វង់ស័រ កូតាំង ឯក​អគ្គ​រដ្ឋ​ទូត​សហគមន៍​អឺរ៉ុប ទទួល​ទាន​ស្រា​បឺត នៅ​ពេល​ចូល​រួម​ពិធី​មួយ​នៅ ខេត្ត​រតនគិរី កាល​ពី​ពេល​ថ្មីៗ​នេះ។

បើ​ទោះ​បី​ជា​ស្រាបៀរ​សម័យ​ទំនើប​ជាច្រើន​ប្រភេទ​បាន​វាយ​លុក​ចូល​ដល់​ភូមិ​ភាគ​ឦសាន​ក៏​ដោយ ក៏​ជន​ជាតិ​ដើម​ភាគ​តិច នៅ​តែ​និយម​ស្រា​បឺត ឬ​ស្រា​ពាង ដែល​ជា​ស្រា​ប្រពៃណី​របស់​ដូន​តា​ពួក​គេ មាន​អាយុ​កាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ។

«ពោធិលោម» ប្រាសាទ​បុរាណ​វ័យ​ដ៏ចំណាស់​បង្កប់​ខ្លួន​នៅ​វត្ត​ឧណ្ណាលោម

ព្រះសង្ឃ​មួយ​ព្រះអង្គ​និមន្ត​ក្បែរ​ប្រាសាទ ពោធិលោម ដែល​គេ​ស្ទើរ​គ្រប់​គ្នា​មិន​បាន​ដឹង​នោះ។

ប្រជាជន​ខ្មែរ​ជា​ពុទ្ធសាសនិក​ភាគច្រើន​បាន​ស្គាល់​វត្ត​ឧណ្ណាលោម តែ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​តិចតួច​ណាស់ ដែល​បាន​ដឹង​ថា វត្ត​ឧណ្ណាលោម មាន​បង្កប់​សំណង់​ប្រាសាទ​បុរាណ​ដ៏ចំណាស់​នោះ​។

សៀមរាប​ស្វាគមន៍​កម្មវិធី​ទទួលទាន​អាហារ​បែប​ថ្មី​ក្នុង​រាត្រីស្បៃ​អន្ធការ

បុគ្គលិក​បម្រើការ​នៅ​ភោជនីយដ្ឋាន​ដែល​មាន​សេវាកម្ម​ទទួលទាន​ក្នុង​ទី​ងងឹត (Dine in the Dark)​។

អង្គុយ​ទទួលទាន​ក្នុង​ទិដ្ឋភាព​ដ៏ងងឹត​ស្លុប អ្នក​អាច​មិន​ដឹង​ថា​ខ្លួន​កំពុង​ទំពា​អ្វី ឬ​ក៏​អាច​ធ្វើឲ្យ​កែវ​ស្រា​កំពប់​ជាដើម។ ប៉ុន្តែ​បទពិសោធ​នេះ​ធ្វើឲ្យ​អ្នក​ផ្ដោត​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​លើ​រសជាតិ​អាហារ​ជា​ជាង​អ្វី​ទាំងអស់ ហើយ​សេវាកម្ម​«ទទួលទាន​អាហារ​ក្នុង​ទី​ងងឹត​»(Dine in the Dark)

ចន ច័ន្ទលក្ខិណា ចេញ​មុខ​ការពារ​ឧត្តមសេនីយ៍​ផ្កាយ​៤

តារាសម្តែង ចន ច័ន្ទលក្ខិណា។

ឧត្តមសេនីយ៍​ផ្កាយ​មាស​៤ លោក ជា តារា នៅ​តែ​ត្រូវ​បាន​គេ​គិត​ថា ជា​ជន​មាន​ការ​ពាក់ព័ន្ធ​នឹង​ចំណង​ស្នេហា​របស់​តារាសម្តែង​នាង ចន ច័ន្ទលក្ខិណា។ តែ​ជាថ្មី​ម្តង​ទៀត អ្នកនាង ចន ច័ន្ទលក្ខិណា បាន​ចេញ​មុខ​បញ្ជាក់​ថា លោក ជា តារា មិនមែន​ជា​ជន​ទី​៣​នោះ​ទេ

ក្រុមហ៊ុន ទ្រី ភាព ឲ្យ​ដី​មក​រដ្ឋ​វិញ​ក្រោយ​ពី​កាប់​ឈើ​អស់

រថយន្ត​របស់​ក្រុមហ៊ុន ទ្រី ភាព ចូល​ដឹក​ឈើ​នៅ​ក្នុង ខេត្ត​រតនគិរី។

ភ្នំពេញៈ ខណៈ​ពេល​ដែល​ក្រសួង​បរិស្ថាន បាន​នឹង​កំពុង​រៀបចំ​បង្កើត​យន្តការ​ថ្មី​មួយ​ទៀត​ក្នុង​ការ​ពិនិត្យ​សកម្មភាព​របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច និង​សិប្បកម្ម​កែច្នៃ​ឈើ​នៅ​ទូទាំង​ប្រទេស​នោះ ក្រុមហ៊ុន ទ្រី ភាព បាន​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ខ្លួន​ចំនួន ២ ម៉ឺន​ហិកតា​មក​ឲ្យ​ក្រសួង​វិញ។

ឌុច លីដា ហ៊ាន​ថត​ស្រាត​នៅ​ក្នុង​តម្លៃ​ខ្លួន​ដ៏ខ្ពស់?

ឈុត​មួយ​ដែល​គេ​ថា ឌុច លីដា ហ៊ាន​ស្រាត​​។ រូបថត សហ​ការី

ការ​បញ្ចេញ​ល្វែង​លើ​​នៅ​ក្នុង​ឈុត​ងូត​ទឹក​ជ្រោះ​ដ៏​ត្រជាក់​ល្ហឹម​របស់​តារា​សម្តែង​ស្រី​វ័យ​ក្មេង​នាង ឌុច លីដា នៅ​ក្នុង​ភាព​យន្ត​ខ្នាត​ធំ​​ប្រចាំ​ឆ្នាំ​មួយ ត្រូវ​បាន​អ្នក​ទស្សនា​​បញ្ជាក់​ឲ្យ​ដឹង​ថា តារា​រូប​នេះ​ថត​ស្រាត​​បញ្ចេញ​សាច់​ល្វែង​លើ​ពិត​ៗ ដោយ​សារ​តែ​តារា​រូប​នេះ​បាន​ទទួល​តម្លៃ​​ខ្លួន​យ៉ាង​ខ្ពស់។

ទំនុក​ចិត្ត​វិនិយោគិន​នៅ​កម្ពុជា​នឹង​ត្រូវ​ស្តារ​ឡើង​វិញ​ក្រោយ​ពី​ការ​ជាប់​គាំង​នយោបាយ​ត្រូវ​បញ្ចប់

បុគ្គលិក​ធនាគារ​មួយ​នៅ​ភ្នំពេញ​កំពុង​ដាក់​លុយ​រា​ប់ទៅ​ក្នុង​ម៉ាស៊ីន​រាប់​លុយ។

ភ្នំពេញៈ ពាណិជ្ជកម្ម​ធំៗ​នៅ​កម្ពុជា​បង្ហាញ​ការ​បាន​ស្វាគមន៍​ចំពោះ​ការ​ទម្លាយ​ភាព​ជាប់​គាំង​នយោបាយ​រវាង​គណបក្ស​ធំ​ពីរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ ដែល​នឹង​លែង​ជា​ក្តី​បារម្ភ​ពី​អស្ថិរភាព​នយោបាយ​ទៀត​ហើយ។

សង្គម​ស៊ីវិល​ថា​ការ​ឃុំ​ខ្លួន​អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ជា​រឿង​នយោបាយ

សង្គម​ស៊ីវិល​និង​សកម្មជន ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

អង្គការ​សង្គម​ស៊ីវិល​ជិត ៣០ ស្ថាប័ន​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ដោះ​លែង​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រឆាំង ជា​បន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ​និង​បញ្ឈប់​ការ​តាម​ចាប់​ខ្លួន​អ្នក​ពាក់​ព័ន្ធ​ដទៃ​ទៀត ដើម្បី​ស្តារ​ឡើង​វិញ​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​ចាត់​ទុក​ថា សកម្មភាព​ចាប់​ខ្លួន​នោះ​គឺជា​ចេតនា​នយោបាយ​ជា​ជាង​ការ​យក​ច្បាប់​ទៅ​អនុវត្ត។

ពេញ ១ ថ្ងៃ​មន្ត្រី​ទូត​វៀតណាម​មិន​ព្រម​ទទួល​ញត្តិ​ពី​បាតុករ

ប្រជា​ពលរដ្ឋ និង​ព្រះ​សង្ឃ តវ៉ា​រឿង​ដី​កម្ពុជា​ក្រោម​នៅ​មុខ​ស្ថានទូត​វៀតណាម កាល​ពី​ថ្ងៃ​ម្សិល​មិញ។

ភ្នំពេញៈ បាតុករ​រាប់​ពាន់​នាក់ មក​ពី​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា កាលពី​ម្សិល​មិញ​បាន​ដង្ហែ​ញត្តិ​តវ៉ា​ជា​ថ្មី​ទៀត​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល វៀតណាម សុំទោស ឬ​ទទួល​ស្គាល់​ជា​លាយ​លក្ខណ៍​អក្សរ​ថា ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ជា​អតីត​ទឹក​ដី​ខ្មែរ ប៉ុន្តែ​ពេញ​មួយ​ថ្ងៃ ពុំ​មាន​មន្ត្រី​ស្ថានទូត វៀតណាម ណា​ម្នាក់​ចេញ​មក​ទទួល​ញត្តិ​ទេ។

តុលាការ​កោះ​ហៅ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​បន្ថែម

លោក ចាន់ ចេង នៅ​ពេល​ឡើង​បំភ្លឺ​នៅ​តុលាការ​កន្លង​មក។

ភ្នំពេញៈ តុលាការ ខេត្ត​កណ្តាល ចេញ​ដីកា​កោះ​ហៅ​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​បក្ស​សង្គ្រោះ​ជាតិ ១ រូប​ព្រម​ទាំង​មេធាវី​ដែល​ហ៊ាន​ការពារ​ក្តី​ឲ្យ​បក្ស​ប្រឆាំង និង​ក្រុម​ប្រឹក្សា​ស្រុក​ម្នាក់ ឲ្យ​ចូល​ខ្លួន បើក​សវនាការ​នៅ​ថ្ងៃ ទី២២ ខែ​កក្កដា ទាក់​ទិន​ទៅ​នឹង​ករណី​ជាប់​ចោទ​ក្នុង​រឿង​ផ្តល់​មធ្យោបាយ រំដោះ​ជន​ជាប់​ចោទ ស្រប​ពេល​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​ប្រឆាំង​ចំនួន ៧​រូប ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ព្រៃ​ស។

លោក សម រង្ស៊ី ថា​នឹង​ជួប​ចរចា​ជាមួយ CPP នៅ​សប្តាហ៍​នេះ

លោក សម រង្ស៊ី ពេល​មក​ដល់​ប្រទេស​កម្ពុជា​វិញ កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​មាន​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ទទួល​ស្វាគមន៍។

ភ្នំពេញៈ លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ដែល​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ កាល​ពី​ថ្ងៃ​សៅរ៍ បាន​ថ្លែង​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាល​ពី​ម្សិល​មិញ​ថា លោក​បាន​និយាយ​ផ្ទាល់​ជាមួយ​នឹង​លោក ស ខេង ដើម្បី​រៀបចំ​កិច្ច​ប្រជុំ​ដោយ​កិច្ច​ប្រជុំ​ថ្នាក់​កំពូល​សង្ឃឹម​ថា នឹង​ចាប់​ផ្តើម​នា​សប្តាហ៍​នេះ។

ទឹក​ភ្នែក ណយ សំណាង ៦០ ឆ្នាំ​លើ​វិថី​សិល្បៈ

តារា​កំប្លែង​លោក យាយ ណយ សំណាង និង​ចៅ​ប្រុស​ទាំង ៤ ក្នុង​បន្ទុក ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព។

រស់​នៅ​ក្នុង​ផ្ទះ​ជួល​មួយ​នៅ​ម្តុំ ផ្សារ​ទួល​ទំពូង ដោយ​ទទួល​បន្ទុក​ចិញ្ចឹម​បី​បាច់​ចៅ​ប្រុស​ចំនួន ៤​នាក់ សិល្ប​ការិនី​ពោរ​ពេញ​ដោយ​ទេព​កោសល្យ​ជើង​ចាស់​លោក​យាយ ណយ សំណាង បាន​និយាយ​ទាំង​ទឹក​ភ្នែក​ទឹក​សម្បោរ​បៀម​ទុក្ខ​ថា៖ «ខ្ញុំ​ប្រឡូក​នៅ​ក្នុង​សិល្បៈ​នេះ ៦០​ឆ្នាំ ហើយ​តែ​មក​ទល់​នឹង​ពេល​នេះ ខ្ញុំ​គ្មាន​សេស​សល់​អ្វី​ជា​ដុំ​កំភួន​ជាប់​ខ្លួន​នោះ​ទេ។ ជីវិត​របស់​ខ្ញុំ​ម៉េច​ក៏​វេទនា​ម៉្លេះ (យំ​ទួញ​សោក)?»។

ការ​ចាប់​តំណាង​រាស្ត្រ​ធ្វើ​ឲ្យ​នយោបាយ​ឡើង​កម្តៅ​

លោក​ស្រី មូរ សុខហួរ លើក​ដៃ​ស្វាគមន៍​អ្នក​គាំទ្រ​នៅ​ពេល​សមត្ថកិច្ច​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​អង្គារ​។

ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​និង​ការ​កោះ​ហៅ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​តុលាការ នា​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ បាន​ធ្វើ​ឲ្យ​វិបត្តិ​នយោបាយ​ដែល​មិន​ទាន់​អាច​ដោះ​ស្រាយ​បាន​ជិត​មួយ​ឆ្នាំ​មក​ហើយ​នោះ កាន់​តែ​ស្មុគ​ស្មាញ និង​អាច​ឈាន​ទៅ​រក​ការ​បង្ហូរ​ឈាម​គ្នា​ជា​ថ្មី ប្រសិន​បើ​មិន​មាន​ដំណោះ​ស្រាយ​នយោបាយ​ដោយ​សន្តិវិធី​ទេ​នោះ។

CPP ប្រើ​យុទ្ធ​សាស្រ្ត​ចាស់​បំបិទ​សំឡេង​ក្រុម​ប្រឆាំង

ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មក​ទាម​ទារ​ឲ្យ​តុលាការ​ដោះ​លែង​តំណាង​រាស្ត្រ​ខ្លួន។

ភ្នំពេញៈ ការ​ចាប់​ខ្លួន និង​ការ​ឃុំ​ខ្លួន​តំណាង​រាស្រ្ត​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង​ចំនួន ៧ រូប​ក្នុង​រយៈ​កាល​បី​ថ្ងៃ​កន្លង​ទៅ​នេះ​ក្រោម​ការ​ចោទ​ពី​បទ​ដឹក​នាំ​ធ្វើ​កុបកម្ម គឺជា​សញ្ញា​នៃ​យុទ្ធសាស្ត្រ​ចាស់​ដែល​ធ្លាប់​មាន​ជា​យូរ​មក​ហើយ​របស់​គណបក្ស​កាន់​អំណាច​សម្រាប់​ប្រើ​ដើម្បី​បំបិទ​សំឡេង​ក្រុម​អ្នក​ប្រឆាំង​ផ្នែក​នយោបាយ។

នៅ​មាន​ភាព​មិន​ច្បាស់​លាស់​អំពី​អភ័យ​ឯកសិទ្ធិ​សភា​បក្ស​ប្រឆាំង

តំណាង​រាស្ត្រ​សង្គ្រោះ​ជាតិ​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ជាប់​ឃុំ។

ភ្នំពេញៈ នៅ​យប់​មុន​ពេល​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ផ្ទុះ​ឡើង កាល​ពីថ្ងៃ​អង្គារ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​លោក ខៀវ សុភ័គ បាន​ថ្លែង​ថា តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ដែល​មិន​ទាន់​យក​អាសនៈ​របស់​ខ្លួន​នៅ​សភា គឺ​មិន​ទាន់​មាន​អភ័យ​ឯកសិទ្ធិ​សភា​ទេ ហើយ​ពួក​គេ​អាច​នឹង​ត្រូវ «អនុវត្ត​ដោយ​កម្លាំង​បាយ» បើ​ពួក​គេ​ធ្វើ​ការ​តវ៉ា​ខុស​ច្បាប់។

ព័ត៌មានជាវីឌីអូ

ពហិការ​មិន​ស្បថ​ចូលកាន់​តំណែង​របស់​បក្ស​ប្រឆាំង​បាន​ទាញ​ឲ្យ​រដ្ឋសភា​ជាតិអាណត្តិ​ទី៥​ធ្វើការ​ជា​ឯក

ពលរដ្ឋ​រស់នៅ​ភូមិ​ឡកំបោរ​បារម្ភ​ថា​អាជ្ញាធរ​នឹង​រុះរើ​ផ្ទះ

ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ភូមិ​ឡកំបោរ​ដែល​ប្រឈម​នឹង​ការ​រុះរើ​។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ឡកំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ បាន​សម្ដែង​នូវ​ក្ដី​ព្រួយ​កង្វល់ បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ អាជ្ញាធរ​គ្រោង​នឹង​ចុះ​វាស់វែង​ទីតាំង​ដី និង​សិក្សា​ពី​ផលប៉ះពាល់ ខ្នង​ទំនប់​ការពារ​គ្រោះ​ទឹកជំនន់ ដែល​អាច​ឈាន​ទៅ​រក​ការ​រុះរើ​លំនៅឋាន​របស់​ពួកគាត់​ចេញ​ពី​តំបន់​នោះ

វិស័យ​ទូរគមនាគមន៍​កំពុង​ស្ថិត​នៅ​ក្នុង​ការ​គំរាម

អង់តែន​របស់​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ឯកជន​ដែល​បំពាក់​នៅ​លើ​ដំបូល​ផ្ទះ​នៅ​រាជធានី​ភ្នំពេញ។

ភ្នំពេញៈ វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា ត្រូវ​បាន​បំពាន​ដោយ​សេចក្តី​ព្រាង​ច្បាប់​ចេញ​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ដែល​រៀប​រាប់​លម្អិត​អំពី​ផែនការ​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់​គ្រង​លើ​ឧស្សាហកម្ម​នេះ។

រដ្ឋ​ធម្មនុញ្ញ​បណ្តោះ​អាសន្ន​ថៃ នឹង​ផ្តល់​តុល្យភាព​នៃ​អំណាច

មេ​រដ្ឋ​ប្រហារ​ថៃ លោក ប្រាយុធ សំពះ​ពេល​ទទួល​ជួប​ប្រតិភូ​បរទេស។

ក្រុង​បាងកកៈ ប្រមុខ​កងទ័ព លោក ប្រាយុធ ចាន-អូចា បាន​ទទូច​ថា រដ្ឋ​ធម្មនុញ្ញ​បណ្តោះ​អាសន្ន​នេះ គឺ​ដើម្បី​រក្សា​តុល្យភាព​មួយ​រវាង​អំណាច​រដ្ឋាភិបាល​បណ្តោះ​អាសន្ន និង​អំណាច​របស់​ក្រុម​ប្រឹក្សា​ជាតិ ដើម្បី​សន្តិភាព និង​សណ្តាប់​ធ្នាប់ (NCPO)។

រឿង រនាត​ស្នេហ៍ ជួប​ហេតុ​ការណ៍​ដ៏​ចម្លែក​ភ័យ​បះ​សក់

ពិធី​ក្រុង​ពាលី រឿង រនាត​ស្នេហ៍ មុន​នឹង​ចាប់​ផ្តើម​ថត។

សៀមរាបៈ ភាព​យន្ត​ថ្មី​មាន​ចំនួន ៦០ ភាគ​ដែល​សាច់​រឿង​ផ្តោត​សំខាន់​ទៅ​លើ​ការ​លើក​ស្ទួយ​សម្ភារ​សិល្បៈ​តន្រ្តី​ប្រពៃណី​បុរាណ​ខ្មែរ​មួយ​ប្រភេទ​កំពុង​តែ​ចាប់​ផ្តើម​ថត​ហើយ។

គុន ស្រីម៉ុច​៖ ឧបសគ្គ​ជា​មិត្ដ​ល្អ​សម្រាប់​ឈាន​ទៅ​រក​ភាព​ជោគជ័យ

ការសិក្សា និង​រស់នៅ​ក្រៅ​ប្រទេស​អាច​ថា ជា​រឿង​សប្បាយ​ផង និង​កើតទុក្ខ​ផង។ កើតទុក្ខ​នោះ​ត្រង់​ថា​និស្សិត​មួយ​ចំនួន​បាន​ប្រឈម​នឹង​បញ្ហា ភាសា ចំណេះដឹង វប្បធម៌​ខុស​គ្នា អាកាសធាតុ និង​ចំណីអាហារ​ជាដើម។

បាត់ដំបង លើក​ពាន​បាល់ទះ ស.ស.យ.ក

កីឡាករ​របស់​ក្រុម​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​(ស) បាន​លោត​គប់​បាល់​គេច​ពី​ការ​បាំង​របស់​គូ​ប្រកួត​។

ក្រុម​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បាន​បង្កើត​នូវ​រឿង​ដ៏​គួរ​ឲ្យ​កត់សម្គាល់​មួយ គឺ​ការ​យក​ឈ្នះ​លើ​ក្រុម​ខ្លាំងៗ​ចំនួន​៣ ដើម្បី​លើក​ពាន​កីឡា​បាល់ទះ​ដណ្តើម​ពាន​រង្វាន់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅក្នុង​សាលវិមាន​ពហុកីឡដ្ឋាន​ជាតិ កាលពី​ថ្ងៃ​អាទិត្យ ម្សិលមិញ​នេះ។

សហភាព​អឺរ៉ុប​និង​អាស៊ាន ៖ ដៃគូ​ធម្មជាតិ

ទង់ជាតិ​តំណាង​ឲ្យ​សហភាព​អឺរ៉ុប​និង​រដ្ឋ​ដែល​ជា​សមាជិក​អាស៊ាន​ទាំងអស់​។

នៅក្នុង​កាសែត​ជា​ប្រចាំ​ថ្ងៃ​នៅ​អាស៊ីអាគ្នេយ៍ បាន​និយាយ​អំពី​សមិទ្ធផល​សេដ្ឋកិច្ច​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​តំបន់​នេះ​។ កាន់តែ​ច្រើន​ឡើងៗ ពួកគេ​ក៏​ផ្តោត​ផង​ដែរ​ទៅលើ​សន្តិសុខ​ជាតិ និង​ភាព​តានតឹង​ផ្នែក​អធិបតេយ្យភាព រួម​ទាំង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​។

មាន​ច្បាប់​មាន​ប៉ូលិស​តែ​គ្រោះ​ថ្នាក់​ចរាចរណ៍​កើន

លោក គង់ សុវណ្ណ ប្រធាន​អង្គការ​ដៃ​គូ​សុវត្ថិភាព​ចរាចរណ៍​សកល​ប្រចាំ​កម្ពុជា។

លោក គង់ សុវណ្ណ ប្រធាន​អង្គការ​ដៃគូ​សុវត្ថិភាព​ចរាចរណ៍​សកល​ប្រចាំ​កម្ពុជា​ដែល​ធ្វើ​សកម្មភាព​ដើម្បី​ធានា​សុវត្ថិភាព​ចរាចរណ៍​នៅ​កម្ពុជា បាន​ផ្តល់​បទ​សម្ភាស​ជាមួយ ភ្នំពេញ ប៉ុស្តិ៍ ជុំវិញ​ការងារ​ចរាចរណ៍​ដែល​មាន​ខ្លឹមសារ​ជាអាទិ៍​ដូច​ខាង​ក្រោម៖

លោក ឈាង វុន ក្លាយ​ជា​អ្នក​នយោបាយ​ដោយ​ចៃដន្យ

លោក ឈាង វុន នៅពេល​ផ្តល់​បទសម្ភាស​ដល់​កម្ពុជា​ចុងសប្តាហ៍ កាលពី​ពេល​ថ្មីៗ​នេះ​។

លោក ឈាង វុន ​ហៅ​ខ្លួនឯង​ថា ជា​ក្មេង​ដើរលេង​ច្រើន រប៉ិលរប៉ូច តែ​គោរព​ចាស់ទុំ និង​ជា​និសិ្សត​ខ្មែរ​នៅ​បារាំង ដែល​បាន​រួច​ផុត​ពី​សេចក្ដី​ស្លាប់​ក្រោយពី​មាន​ការ​អំពាវនាវ​របស់​មេដឹកនាំ​ខ្មែរ​ក្រហម​ឲ្យ​វិល​ត្រឡប់​មក​ស្រុក​ដើម្បី​បម្រើ​ជាតិ​។

អត្ថបទចម្បង

ក្រុមហ៊ុន អ៊ីហ្ស៊ីខម ជា​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សេវា​អ៊ីនធឺណិត​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ពន្យារ​ពេល​កិច្ច​ប្រជុំ​រយៈ​ពេល​ពីរ​ថ្ងៃ​ជាមួយ​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ដើម្បី​ពិភាក្សា​ពី​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​ដែល​ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់​គ្រង​លើ​ឧស្សាហកម្ម​នេះ។